Skip to content

សមាគមធនាគារនៅកម្ពុជា បានរៀបចំសន្និបាតសមាជិកលើកទី៨ និងសហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីធ្វើបទបង្ហាញពិសេសស្តីពី “វិធាន និងដំណើរការនីតិវិធីបណ្ដឹង និងកិច្ចការពារអតិថិជនលើបទល្មើសបច្ចេកវិទ្យា”

[ English Below ]
នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤ សមាគមធនាគារនៅកម្ពុជា បានរៀបចំសន្និបាតសមាជិកលើកទី៨ និងសហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីធ្វើបទបង្ហាញពិសេសស្តីពី “វិធាន និងដំណើរការនីតិវិធីបណ្ដឹង និងកិច្ចការពារអតិថិជនលើបទល្មើសបច្ចេកវិទ្យា” ដែលមានសមាជិកចូលរួមប្រមាណជាជិត ១០០នាក់។

ឯកឧត្តម ឧត្ដមសេនីយ៍ឯក​ ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ​ បានផ្តល់កិត្តិយសអញ្ជើញចូលរួមជាអធិបតី ក្នុងកម្មវិធីសន្និបាតសមាជិករបស់សមាគមធនាគារនៅកម្ពុជា លើកទី៨ នេះ ព្រមទាំងបានអនុញ្ញាតដល់ លោក លោកឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ផ្តល់នូវបទបង្ហាញពិសេស ស្ដីពី “វិធាន និងដំណើរការនីតិវិធីបណ្ដឹង និងកិច្ចការពារអតិថិជនលើបទល្មើសបច្ចេកវិទ្យា” ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ ទាក់ទងនឹងបទប្បញ្ញតិ្តនានាដែលនឹងត្រូវដាក់ចេញ និងកំពុងមានជាធរមាន ក៏ដូចជាការចែករំលែកអំពីវិធាន និងនីតិវិធីនៃបណ្ដឹងទាក់ទងនឹងការប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីឱ្យសមាជិកទាំងអស់បានស្វែងយល់បន្ថែមអំពីបញ្ហាប្រឈម និងវិធានការនានារបស់រាជរដ្ឋាភិបាល នៅក្នងកិច្ចការទប់ស្កាត់បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា។ លើសពីនេះទៅទៀត ឯកឧត្តម ឧត្ដមសេនីយ៍ឯក​ ឌី វិជ្ជា ក៏បានអញ្ជើញចូលរួមផ្តល់នូវអនុសាសន៍ល្អៗទៅដល់សមាជិកទាំងអស់នៃ​សមាគមធនាគារនៅកម្ពុជា ក្នុងការការពារខ្លួនពីការវាយប្រហារនានាតាមប្រព័ន្ធអនឡាញ និងលើកទឹកចិត្តដល់ធនាគារទាំងអស់ក្នុងការចែករំលែកព័ត៌មានសំខាន់ៗដល់អតិថិជនរបស់ខ្លួនក្នុងការការពារខ្លួនពួកគេពីការឆបោកតាមប្រព័ន្ធអនឡាញផងដែរ។  

On the afternoon of Thursday, January 28, 2024, the Association of Banks in Cambodia organized the 8th Member Meeting and in collaboration with the Anti Cyber Crime Department to make a special presentation on Rules and Procedures for Complaints on Cyber Crimes and Consumer Protection” around 100 members participate.

His Excellency Lieutenant General Dy Vichea, Deputy Commissioner-General and Director of the Central Department of Security was honored to preside over this 8th Members Meeting of the Association of Banks in Cambodia and Major General Sok. Nithya, Director of Anti Cyber Crime Department, gave a special presentation on “Rules and Procedures for Consumer Protection on Technology Crime” to share knowledge and experience related to the regulations which is being issued and those that are in force. Such as sharing rules and procedures for complaints related to cybercrime so that all members can learn more about the challenges and measures of the Royal Government in the prevention of cybercrime. In addition, H.E.Lt.Gen. Dy Vichea also offered valuable advice to all members of the Association of Banks in Cambodia in protecting themselves from online attacks and encouraged all the banks to distribute and share important information with their customers to protect themselves from online scams as well.