[English Below]
ភាពជាដៃគូដ៏សំខាន់ក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងចំណោមយុវជនខ្មែរ៖ សារមន្ទីរ ស.ស.រ និងសមាគមធនាគារនៅកម្ពុជាចុះអនុស្សរណៈនៃការយោគយល់គ្នា
ភ្នំពេញ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤៖ ក្នុងជំហានឆ្ពោះទៅមុខដ៏ចម្បងមួយសម្រាប់ការអប់រំផ្នែកហិរញ្ញវត្ថុនៅកម្ពុជា សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន នៃធនាគារជាតិនៃកម្ពុជា (ស.ស.រ) និងសមាគមធនាគារនៅកម្ពុជា (ABC) បានរួមគ្នានៅក្នុងកិច្ចសហការប្រកបដោយអត្ថន័យ។ អនុស្សរណៈនៃការយោគយល់គ្នា ត្រូវបានចុះហត្ថលេខាជាផ្លូវការនៅថ្ងៃនេះ នៅសារមន្ទីរ ស.ស.រ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ដោយបង្ហាញពីសករាជថ្មីនៃកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងផ្តល់អត្ថប្រយោជន៍ដល់សិស្សានុសិស្សនៅតាមគ្រឹះស្ថានអប់រំរដ្ឋ។
គំនិតផ្តួចផ្តើមត្រួសត្រាយផ្លូវនេះ នាំទៅរកការលើកកម្ពស់លើការឈ្វេងយល់ផ្នែកប្រវត្តិសេដ្ឋកិច្ច និងរូបិយវត្ថុនៃប្រទេសកម្ពុជា និងបទពិសោធន៍ផ្នែកអប់រំរបស់យុវជនខ្មែរ តាមរយៈការរួមបញ្ចូលការបង្ហាញវប្បធម៌ជាមួយនឹងចំណេះដឹងជាក់ស្តែង។ អនុស្សរណៈនៃការយោគយល់គ្នានេះ គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់វិស័យធនាគារកម្ពុជាចំពោះទំនួលខុសត្រូវសាជីវកម្ម និងសង្គម ជាពិសេសបង្កើតបរិយាកាសហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព និងបរិយាបន្នតាមរយៈការអប់រំ។
តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ គំនិតផ្តួចផ្តើមសំខាន់ៗជាច្រើនត្រូវបានគូសបញ្ជាក់៖
១. មូលនិធិរួមសម្រាប់ដំណើរទស្សនកិច្ចសិក្សា៖ សមាគមធនាគារនៅកម្ពុជានឹងអំពាវនាវឱ្យសមាជិករបស់ខ្លួន ផ្ដល់មូលនិធិដើម្បីគាំទ្រការទៅទស្សនកិច្ចសារមន្ទីរ ស.ស.រ ដោយផ្តល់ឱកាសសិក្សាបន្ថែមដល់សិស្សានុសិស្សនៅតាមគ្រឹះស្ថានអប់រំរដ្ឋនៅទូទាំងប្រទេស។
២. ទស្សនកិច្ចពីរដងក្នុងមួយឆ្នាំ៖ កិច្ចព្រមព្រៀងរួមមានការរៀបចំ និងការផ្តល់ហិរញ្ញបទានដោយសមាគមធនាគារនៅកម្ពុជាផ្ទាល់ សម្រាប់ដំណើរទស្សនកិច្ចពីរដងទៅកាន់សារមន្ទីរ ស.ស.រ សម្រាប់សិស្សានុសិស្សនៅតាមគ្រឹះស្ថានអប់រំរដ្ឋក្នុងឆ្នាំ២០២៤ ដោយផ្តល់ឱកាសពិសេសមួយ សម្រាប់ការរៀនដោយផ្ទាល់អំពីប្រវត្តិរូបិយវត្ថុរបស់កម្ពុជា និងគោលការណ៍ហិរញ្ញវត្ថុ។
៣. ការលើកកម្ពស់ទំនួលខុសត្រូវសង្គមរបស់សាជីវកម្មក្នុងវិស័យធនាគារកម្ពុជា៖ ភាពជាដៃគូនេះ ក៏នឹងផ្តោតលើការផ្សព្វផ្សាយកិច្ចខិតខំប្រឹងប្រែង ផ្នែកទំនួលខុសត្រូវសង្គមរបស់សាជីវកម្មក្នុងវិស័យធនាគារកម្ពុជា ជាពិសេសតួនាទីរបស់វិស័យធនាគារក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ។
“តាមរយៈគំនិតផ្តួចផ្តើមនេះ យើងសម្របកិច្ចខិតខំប្រឹងប្រែង ឱ្យស្របតាមគោលការណ៍ហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពរបស់កម្ពុជានៃសមាគមធនាគារនៅកម្ពុជា ដោយបង្ហាញពីតួនាទីរបស់វិស័យធនាគារក្នុងការកសាងសមត្ថភាព និងលើកកម្ពស់ការយល់ដឹងសម្រាប់អនាគតប្រកបដោយនិរន្តរភាព និងបរិយាបន្ន។ យើងជឿជាក់ថា ការអប់រំបង្កើនចំណេះដឹង ហើយកិច្ចសហការនេះ គឺជាការវិនិយោគផ្ទាល់លើស្ថិរភាព ភាពរឹងមាំ និងភាពធន់ផ្នែកហិរញ្ញវត្ថុនាពេលអនាគតនៃវិស័យធនាគារ ក៏ដូចជាសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា” នេះបើតាមការលើកឡើងរបស់លោក Raymond Sia ប្រធានសមាគមធនាគារនៅកម្ពុជា។
“កិច្ចសហប្រតិបត្តិការដ៏សំខាន់នេះ នឹងផ្តល់ឱកាសដល់គ្រឹះស្ថានអប់រំរដ្ឋនាំសិស្សានុសិស្សរាប់ពាន់នាក់មកកាន់សារមន្ទីរ ស.ស.រ នៅក្នុងឆ្នាំខាងមុខនេះ។ ខ្ញុំសូមអរគុណចំពោះការគាំទ្ររបស់សមាគមធនាគារនៅកម្ពុជា និងសមាជិក ដែលបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគាត់ក្នុងការលើកកម្ពស់ការអប់រំផ្នែកហិរញ្ញវត្ថុដែលជាកត្តាសំខាន់មួយសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ននៅកម្ពុជា” នេះបើតាមចំណាប់អារម្មណ៍របស់លោក ប្លែស គីលីយ៉ង់ សហប្រធាននៃសារមន្ទីរ ស.ស.រ។
ប្រសាសន៍លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា “ការយល់ដឹងពីប្រវត្តិសាស្រ្តទូទៅ ជាពិសេស ប្រវត្តិសាស្រ្តផ្នែកសេដ្ឋកិច្ច និងរូបិយវត្ថុ គឺពិតជាចាំបាច់សម្រាប់យុវជនជំនាន់ក្រោយ ដើម្បីស្វែងយល់ពីអតីតកាល និងដើម្បីផ្តល់ជាមូលដ្ឋានគ្រឹះក្នុងការសម្រេចចិត្តសម្រាប់ពេលបច្ចុប្បន្នដែលនឹងកំណត់អនាគតរបស់យើង។ ក្នុងន័យនេះ វាជាកត្តាសំខាន់ដែលមនុស្សគ្រប់រូប គួរទទួលចំណេះដឹងតាមរយៈការអប់រំ និងវប្បធម៌ ទាំងនៅក្នុងនិងក្រៅសាលា។”
អនុស្សរណៈនៃការយោគយល់គ្នានេះមានប្រសិទ្ធភាពអនុវត្តភ្លាមៗ ហើយនឹងនៅមានសុពលភាពរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដោយអាចមានការបន្ត។ កិច្ចសហការនេះគឺជាសក្ខីភាពមួយបង្ហាញពីអំណាចនៃភាពជាដៃគូ ក្នុងការជំរុញកំណើនប្រកបដោយបរិយាបន្ន និងការប្តេជ្ញាចិត្តរបស់អង្គភាពទាំងពីរចំពោះអនាគតយុវជនខ្មែរ។
ចប់
អំពីសារមន្ទីរ ស.ស.រ
បង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ហៅកាត់ថា ស.ស.រ) គឺសម្រាប់អប់រំសាធារណជនអំពីប្រវត្តិសាស្រ្តសេដ្ឋកិច្ច និងការវិវត្តនៃរូបិយវត្ថុនៅកម្ពុជាតាមរយៈការរួមបញ្ចូលគ្នានូវវត្ថុសិល្បះ និងបច្ចេកវិទ្យាទំនើប ដែលជាសារមន្ទីរដ៏ទំនើប។
អំពីសមាគមធនាគារនៅកម្ពុជា
សមាគមធនាគារនៅកម្ពុជាតំណាងវិស័យធនាគារឯកជនរបស់ប្រទេស។ គោលបំណងរបស់សមាគមនេះ គឺដើម្បីលើកកម្ពស់កិច្ចសន្ទនាបែបស្ថាបនាក្នុងចំណោមធនាគារសមាជិក ក៏ដូចជាការអនុវត្តផ្នែកហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព និងការអនុវត្តផ្នែកធនាគារប្រកបដោយការទទួលខុសត្រូវនៅកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ការរួមចំណែករបស់វិស័យនេះក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ជាតិ។
Significant Partnership to Enhance Financial Literacy Among Cambodian Youth: The SOSORO Museum and the Association of Banks in Cambodia Sign a Memorandum of Understanding
Phnom Penh, March 20, 2024 – In a significant step forward for financial education in Cambodia, Preah Srey Içanavarman Museum of Economy and Money (SOSORO) and the Association of Banks in Cambodia (ABC) have come together in a meaningful collaboration. A Memorandum of Understanding (MoU) was officially signed today at the SOSORO Museum in the presence of Her Excellency Dr. Chea Serey, Governor of the National Bank of Cambodia, marking a new era of cooperation aimed at benefiting the nation’s public schools’ pupils.
This pioneering initiative seeks to promote the understanding of Cambodia’s monetary economic history as well as educational experience of Cambodian youth by integrating cultural exposure with practical knowledge. The MoU underscores the commitment of the Cambodian banking sector to raise awareness on financial matters, particularly in fostering an environment of sustainable and inclusive finance through education.
Under this MoU, several key initiatives have been outlined:
1. Pooled Fund for Educational Visits: The ABC will call its members for funds to support visits to the SOSORO Museum, providing additional educational opportunities for public schools’ pupils throughout the country.
2. Bi-annual Visits: The agreement includes the organization and funding by the ABC of two visits to the SOSORO Museum for public schools’ pupils in 2024, providing a unique opportunity for hands-on learning about the monetary history of Cambodia and financial principles.
3. Promotion of CSR in the Cambodian Banking Sector: The partnership will also focus on communicating the corporate social responsibility efforts of the Cambodian banking sector, particularly their role in enhancing financial literacy.
“Through this initiative, we align our efforts with ABC Cambodian Sustainable Finance Principles, demonstrating the banking sector’s role in building capacity and raising awareness for a more sustainable and inclusive future. We believe that education enhances knowledge, and this collaboration is a direct investment in the future financial stability, the soundness & resiliency of the banking sector as well as the well-being of Cambodian citizens”, stated Mr. Raymond Sia, chairman of the Association of Banks.
“This milestone cooperation will enable public schools to bring thousands of students to the SOSORO Museum in the coming year. I am grateful for the support of ABC and its members who once again demonstrate their commitment to the promotion of financial education, and ultimately inclusive growth in Cambodia”, expressed in turn Mr. Blaise Kilian, Co-director of the SOSORO Museum.
Her Excellency Dr. Chea Serey, Governor of the National Bank of Cambodia, declared: “Knowing history in general, particularly economic and monetary history in our case, is necessary for the new generations to understand the past, and therefore to provide a sound basis for making the present decisions that will shape our future. In this regard, it matters that everyone in society, regardless their socio-economic background, receives maximum exposure to education and culture, at school and outside of the school.”
The MoU is effective immediately and will remain in force until December 31, 2024, with the possibility of renewal. This collaboration is a testament to the power of partnership in driving inclusive growth, and the commitment of both organizations to the future of Cambodia’s youth.
END
About the SOSORO Museum
Established by the National Bank of Cambodia, the Preah Srey Içanavarman Museum of Economy and Money (commonly known as SOSORO) is dedicated to educating the public about the economic history and the evolution of money in Cambodia, through a blend of ancient artifacts and modern technologies, in a state-of-the-art museography.
About the Association of Banks in Cambodia
The Association of Banks in Cambodia represents the country’s private banking sector. Its purpose is to promote constructive dialogue amongst member banks, as well as sustainable finance and responsible banking practices in Cambodia, aiming to enhance the sector’s contribution to the nation’s economic development.