[ English Below ]
សប្បុរសជនប្រមាណជាង ៤០០នាក់ មកពីគ្រឹះស្ថានធនាគារ និងធនាគារជាតិនៃកម្ពុជា បានចូលរួមបរិច្ចាគឈាម ក្នុងកម្មវិធី “បរិច្ចាគឈាម សង្គ្រោះជីវិត” ដែលរៀបចំឡើងដោយ សមាគមធនាគារនៅកម្ពុជា ធនាគារជាតិនៃកម្ពុជា និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ។
នេះគឺជាឆ្នាំទី២ ដែលសមាគមធនាគារនៅកម្ពុជា បានរៀបចំកម្មវិធី “បរិច្ចាគឈាម សង្គ្រោះជីវិត” នេះឡើងក្នុងគោលបំណងចូលរួមបំពេញនូវតម្រូវការឈាមមានសុវត្ថិភាពជូនដល់សហគមន៍ និងលើកកម្ពស់ចំណេះដឹងអំពីសារប្រយោជន៍នៃការបរិច្ចាគឈាម
សង្គ្រោះជីវិត ព្រមទាំងចូលរួមអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ខួបទី១១៣ ផងដែរ។
កម្មវិធី “បរិច្ចាគឈាម សង្គ្រោះជីវិត” មានការអញ្ជើញជាអធិបតីដោយ លោក ហេង
បូមករា អគ្គនាយករងត្រួតពិនិត្យទី១ នៃធនាគារជាតិនៃកម្ពុជា លោកស្រី វេជ្ជ.ឯកទេស ហេង សុខចំរើន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម លោក Han Peng Kwang ហេរញ្ញឹកសមាគមធនាគារនៅកម្ពុជា និងតំណាងមកពីមណ្ឌលសិក្សាបច្ចេកទេសធនាគារ។
On March 7, 2024, More than 400 blood donors from banks and the National Bank of Cambodia participated in the “Donate Blood, Save Lives” program, which was organized by the Association of Banks in Cambodia, National Bank of Cambodia and the National Blood Transfusion Center at the Center for Banking Studies (CBS).
This is the second year that the Association of Banks in Cambodia has organized the “Donate Blood, Save Lives” program to meet the community’s need for safe blood, raise awareness of the benefits of blood donation, and participate in the 113th anniversary of International Women’s Day on March 8, 2024.
The “Donate Blood, Save Lives” program was presided over by Mr. Heng Bomakara, First Deputy Director General of Banking Supervision at the National Bank of Cambodia; Mr. Han Peng Kwang, Treasurer of The Association of Banks in Cambodia; Dr. Heng Chamroeun, Vice-President of the National Blood Transfusion Centre; and a CBS representative.