Skip to content

សិក្ខាសាលាសម្រាប់ប្រធាននាយកប្រតិបត្តិ និងក្រុមប្រឹក្សាភិបាល/ឬភាគទុនិក

សិក្ខាសាលាសម្រាប់ប្រធាននាយកប្រតិបត្តិ និងក្រុមប្រឹក្សាភិបាល/ឬភាគទុនិក ស្តីពីសារៈសំខាន់ និងតួនាទីនៃអភិបាលកិច្ចរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការធានានូវការអនុវត្តកិច្ចការពារអតិថិជនប្រកបដោយ ប្រសិទ្ធភាពលើកទី០៩ និងលើកទី១០ ដែលជាវគ្គចុងក្រោយ បានបញ្ចប់ដោយផ្លែផ្កាកាលពីថ្ងៃទី១៦-១៧ ខែឧសភា ឆ្នាំ២០២៤ នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ(CBS) នៃធនាគារជាតិនៃកម្ពុជា។

សិក្ខាសាលានេះរៀបចំដោយ សមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា (CAFT) និង CERISE+SPTF (Social Performance Task Force) ក្រោមការគាំទ្រដោយធនាគារជាតិនៃកម្ពុជា និង ជំនួយអភិវឌ្ឍន៍រដ្ឋាភិបាលលុចហ្សំបួរ​ (Luxembourg)។

នៅក្នុង ០២វគ្គចុងក្រោយនេះ មានការចូលរួមពី ប្រធាននាយកប្រតិបត្តិនិងក្រុមប្រឹក្សាភិបាល/ឬភាគទុនិកចំនួន ៥៣រូប មកពី ៤៣ គ្រឹះស្ថាន (ធនាគារ ០៦ និងមីក្រូហិរញ្ញវត្ថុ ៣៧)។ សរុបទាំង ០៨មុន មានប្រធាននាយកប្រតិបត្តិ ក្រុមប្រឹក្សាភិបាល និងភាគទុនិក របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុប្រមាណ ៣៦៨នាក់ មកពី ១៨៣ គ្រឹះស្ថាន (ធនាគារចំនួន ៥៨) បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពីសារៈសំខាន់ និងតួនាទីនៃអភិបាលកិច្ចរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនេះ។

សិក្ខាសាលានេះរៀបចំឡើងយោងតាមតាមស្មារតីនៃអនុស្សរណៈយោគយល់រវាងសមាគមធនាគារនៅកម្ពុជា និង SPTF ដើម្បីអនុវត្តផែនទីបង្ហាញផ្លូវនៃក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ (BFIs’ Code of Conduct) ២០២៣-២០២៥ ដែលបានចុះហត្ថលេខាកាលពីខែមេសាឆ្នាំ២០២៣។

សិក្ខាសាលាបណ្តុះបណ្តាលសម្រាប់អគ្គនាយក ក្រុមប្រឹក្សាភិបាល ឬភាគទុនិក របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្តោតសំខាន់អំពីតួនាទីអភិបាលកិច្ច និងកិច្ចការពារអតិថិជនរបស់គ្រឹះស្ថានហិរញ្ញវត្ថុ និងការពង្រឹងនូវការអនុវត្តក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ (BFIs’ Code of Conduct) ឱ្យកាន់តែមានប្រសិទ្ធភាព សក្ត័សិទ្ធភាព និងសង្គតិភាពទៅនឹងច្បាប់និងបទប្បញ្ញត្តិនានា គោលនយោបាយនិងវិធានការណ៍គាំទ្រនានារបស់អាជ្ញាធរ៕