កាលពីព្រឹកថ្ងៃអាទិត្យ ៦កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ សមាគមធនាគារនៅកម្ពុជា សហការជាមួយ សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានរៀបចំកម្មវិធីជិះកង់ធនាគារិក ឆ្នាំ២០២២ ក្រោមប្រធានបទ៖ “ជិះកង់ដើម្បីផ្សព្វផ្សាយអំពីនិរន្តរភាពនៃវិស័យធនាគារនិងការលើកកម្ពស់ប្រាក់រៀល” នៅក្នុងខេត្តសៀមរាប។
កម្មវិធីនេះបានប្រារព្វឡើងក្រោមអធិបតីភាពរបស់ លោកជំទាវ ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន និងបណ្ឌិត អ៊ិន ចាន់នី សមាជិកក្រុមប្រឹក្សាភិបាល សមាគមធនាគារនៅកម្ពុជា ព្រមទាំងធនាគារិកមកពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធផ្សេងៗប្រមាណជាង ៥០០នាក់។
នេះគឺជាលើកទី២ហើយដែលគណៈកម្មាធិការហិរញ្ញវត្ថុប្រកបដោយចីរភាពរបស់សមាគមធនាគារនៅកម្ពុជា បានរៀបចំកម្មវិធីជិះកង់នេះឡើងក្នុងគោលបំណងចម្បងគឺដើម្បីសុខភាព រឹតចំណងមិត្តភាព និងលើកកម្ពស់វិស័យហិរញ្ញវត្ថុឲ្យកាន់តែមានភាពទូលំទូលាយ និងប្រកបដោយចីរភាព។ មិនត្រឹមតែប៉ុណ្ណោះ ព្រឹតិ្តការណ៍នេះ ក៏ជាការចូលរួមចំណែកក្នុងការការពារបរិស្ថាន និងគាំទ្រវិស័យទេសចរណ៍ក្នុងតំបន់ប្រវត្តិសាស្រ្ត នៃព្រះរាជាណាចក្រកម្ពុជាឲ្យមានភាពប្រសើរឡើងក្នុងកំឡុងពេលដែលកម្ពុជារងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ផងដែរ។
គិតមកដល់ឆ្នាំ២០២២នេះ មានសមាជិករបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ចំនួន ៤៧ ស្ថាប័ន ដែលបានអនុម័តយល់ព្រមលើការអនុវត្តគោលការណ៍ហិរញ្ញវត្ថុប្រកបដោយចីរភាព របស់សមាគម
ធនាគានៅកម្ពុជា។ គោលការណ៍ហិរញ្ញវត្ថុទាំង៩របស់សមាគមធនាគារនៅកម្ពុជា រួមមាន៖ ការការពារបរិស្ថាន, ការការពារមនុស្ស, ការការពារវប្បធម៌, ការជំរុញបរិយាប័ន្នហិរញ្ញវត្ថុ, ការជំរុញចំណេះដឹងហិរញ្ញវត្ថុ, ការជំរុញទំនើបកម្មហិរញ្ញវត្ថុ, ការកសាងស្តង់ដារបរិស្ថាននិងសង្គម, ការកសាងហ្វូតព្រីនបរិស្ថាននិងសង្គម, ការរាយការណ៍និងតម្លាភាព។
សមាគមធនាគារនៅកម្ពុជា តាមរយៈគណៈកម្មាធិការហិរញ្ញវត្ថុប្រកបដោយចីរភាពបាន និងកំពុងបន្តបេសកកម្មជាចម្បងៗដូចខាងក្រោម៖ ជំរុញការផ្សព្វផ្សាយទៅកាន់សាធារណជនពីសកម្មភាពរបស់សមាគមធនាគារពាក់ព័ន្ធនឹងបរិស្ថាន និងសង្គម, កសាងប្រព័ន្ធគ្រប់គ្រង និងឧបករណ៍ចាំបាច់នានា សម្រាប់ជួយធនាគារជាសមាជិកអនុវត្តនូវគោលការណ៍ហិរញ្ញវត្ថុប្រកបដោយចីរភាព, បន្តកសាងសមត្ថភាពធនាគារិកពាក់ព័ន្ធហានិភ័យបរិស្ថាន និងសង្គម, បន្តពង្រីកសហប្រតិបតិ្តការជាមួយដៃគូពាក់ព័ន្ធទាំងអស់ជំរុញការអនុវត្តគោលការណ៍ ហិរញ្ញវត្ថុប្រកបដោយចីរភាព និងប្រសិទិ្ធភាពខ្ពស់ ។
បន្ថែមលើនេះ ក្នុងចក្ខុវិស័យរយៈពេលវែង សមាគមធនាគារនៅកម្ពុជា មានទិសដៅជំរុញការអនុវត្តគោលការណ៍ហិរញ្ញវត្ថុប្រកបដោយចីរភាព ទៅវិស័យផ្សេងៗទៀត ជំរុញការកែប្រែគោលការណ៍ហិរញ្ញវត្ថុប្រកបដោយចីរភាពទៅជាក្បួនខ្នាត សម្រាប់អនុវត្តគ្រប់គ្នា នាំឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសឈានមុខគេក្នុងការអនុវត្តគោលការណ៍ហិរញ្ញវត្ថុប្រកបដោយចីរភាពក្នុងតំបន់មេគង្គនេះ។
ជាមួយនឹងភាពជោគជ័យដ៏ត្រចះត្រចង់នេះសមាគមធនាគារនៅកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងដៃគូពាក់ព័ន្ធ ដែលបានចូលរួមគាំទ្រកម្មវិធីជិះកង់ធនាគារិក ឆ្នាំ២០២២នេះ៕
On Monday, 30th October 2022—The Association of Banks in Cambodia (ABC) collaborated with Cambodian Cycling Federation (CCF) to organize the Banker’s Cycling 2022 under the theme of “Promote Khmer Riel and Sustainability of Banking Sector” in Siem Reap province.
The event was presided over by Her Excellency CHAN Somaly, Undersecretary of State of Ministry of Environment, H.E RATH Sovannorak, Assistant Governor and Director-General of Banking Supervision, National Bank of Cambodia, Dr. In Channy, ABC Council, and Mr. NOU Chamroeun, secretary-general of CCF, bankers and relevant stakeholder with around 500 attendees.
This is the second time that ABC’s Sustainable Committee organized such an event. It was organized mainly for health, building relationships among bankers, and promoting the banking sector with sustainability. First and foremost, Banker’s Cycling 2022 also promoted the environment and tourism sector in Siem Reap province during the pandemic.
As of 2022, around 47 banks have adopted the Cambodian Sustainable Finance Principles of the Association of Banks in Cambodia. The nine principles of ABC’s CSFP are Environment Protection, People Protection, Cultural Protection, Financial Inclusion, Financial Literacy, Financial Innovation, Environmental & Social Standards, Environmental & Social Footprints, Transparency & Accountability.
The Association of Banks in Cambodia, through the Sustainable Finance Committee, has been pursuing the following main missions: Promoting public awareness of the Association’s activities related to the environment and society. Building the management systems and necessary tools to help member banks implement Sustainable Finance Principles, continue to build the capacity of bankers involved in environmental and social risks, continue to expand cooperation with all stakeholders, and promote the implementation of Sustainable Finance Principles with efficiency.
In addition, in the long-term vision, the Association of Banks in Cambodia (ABC) aims to promote the implementation of Sustainable Finance Principles in other areas, promote the transformation of Sustainable Finance Principles into a standard for everyone to apply, and bring Cambodia to leading countries in implementing Sustainable Finance Principles in the Mekong region.
With this great success, the Association of Banks in Cambodia would like to thank all the banking and financial institutions and related partners who have supported the 2022 Bankers’ Cycling.