Skip to content

ABC and Cerise + SPTF discussed the Consumer Protection Mechanism in the Banking Sector

[English Below]

កាលពីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ លោក តូច ចៅចេក សមាជិកក្រុមប្រឹក្សាភិបាល តំណាងឱ្យ លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា អមដោយគណៈគ្រប់គ្រងលេខាធិការដ្ឋាននៃសមាគមធនាគារនៅកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោកស្រី Laura Foose នាយកប្រតិបត្តិរបស់អង្គការ Cerise+SPTF និងសហការី នៅការិយាល័យរបស់សមាគមធនាគារនៅកម្ពុជា។ ភាគីទាំងពីរបានជជែក និងពិភាក្សាអំពីវឌ្ឍនភាពនៃក្របខណ្ឌកិច្ចការពារអតិថិជន កិច្ចសហប្រតិបត្តិការ និងផែនការសកម្មភាព និងទិសដៅបន្តក្នុងការធ្វើឱ្យប្រសើរឡើងនូវកិច្ចការពារអតិថិជនក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។ លោក តូច ចៅចេក សមាជិកក្រុមប្រឹក្សាភិបាល មានប្រសាសន៍ថា សមាគមធនាគារនៅកម្ពុជា ចាត់ទុកកិច្ចការពារអតិថិជន ជាសកម្មភាពអាទិភាពចម្បងមួយក្នុងចំណោមសកម្មភាពអាទិភាពផ្សេងៗទៀត។ ក្នុងនោះសមាគមបានដាក់ចេញនូវគំនិតផ្តួចផ្តើមមួយចំនួនរួមមាន ដូចជា ក្រមប្រតិបត្តិសម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុ វិធានផ្តល់ឥណទាន ក្របខ័ណ្ឌនៃយន្តការគ្រប់គ្រងនិងដោះស្រាយបណ្តឹងតវ៉ា និងលេខបណ្តឹងតវ៉ា ស្តង់ដាកិច្ចសន្យាឥណទាន ការអប់រំផ្នែកហិរញ្ញវត្ថុ និងសិក្ខាសាលាសម្រាប់ប្រធាននាយកប្រតិបត្តិ និងក្រុមប្រឹក្សាភិបាល/ឬភាគទុនិក ស្តីពីសារៈសំខាន់ និងតួនាទីនៃអភិបាលកិច្ចរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការធានានូវការអនុវត្តកិច្ចការពារអតិថិជនប្រកបដោយប្រសិទ្ធភាព។ល។ កិច្ចប្រជុំបានបញ្ចប់ដោយផ្លែផ្កា និងកំណត់បាននូវសកម្មភាពអាទិភាពមួយចំនួនសម្រាប់កិច្ចសហប្រតិបត្តិការបន្តរវាងភាគីទាំងពីរក្នុងការលើកកម្ពស់កិច្ចការពារអតិថិជនក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុមួយកម្រិតទៀត។

On March 31, 2025, Mr. Toch Chaochek, ABC Council Member and the Management of ABC Secretariat, met with Cerise+SPTF’s Executive Director, Laura Foose, and an SPTF colleague at the Association of Banks in Cambodia’s office.  Both parties discussed and exchanged views and key progress on the Consumer Protection Mechanism in the Banking Sector, and discussed a further collaboration agenda to enhance consumer protection in Cambodia’s Banking Sector. Mr. Chaochek mentioned that the Association of Banks in Cambodia has prioritized consumer protection as one of the main agendas. Some of those key initiatives and progress are included: 1)​ BFI’s Code of Conduct, 2) Lending Guidelines, 3) The join-mechanism on consumer complaint management framework or hotline of association, 4) Standard Loan Contract, 5) Association initiative on financial literacy awareness raising programs, and 6) The CEOs and Shareholders/Board Members Training Workshops on the Role of Governance in Ensuring Commitment and Effective Implementation of Client Protection in Banks and Financial Institutions.  The meeting concluded successfully and identified several priority actions for ongoing cooperation between the two parties to further enhance customer protection in the banking and financial sectors.