Skip to content

សន្និបាទសមាជិក លើកទី 2 នៃអាណត្តិ ២០២៤/២៥

[English Below]
នៅរសៀល ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ 2024 សមាគមធនាគារនៅកម្ពុជា បានធ្វើសន្និបាទសមាជិក លើកទី 2 នៃអាណត្តិ ២០២៤/២៥ នៅសណ្ឋាគារ Oakwood Premier Phnom Penh ក្រោមការដឹកនាំដោយ លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា។ តាមរយៈសន្និបាទនេះ មានអ្នកចូលរួមចំនួន ៧២នាក់ដែលមកពី ៥៣ស្ថាប័ន។ ក្នុងសន្និបាទនេះ រួមមាន ការធ្វើបច្ចុប្បន្នភាពលើរបាយការណ៍នៃឆមាសទីមួយ ពីលេខាធិការដ្ឋាន និងគណៈកម្មាធិការរបស់សមាគម ក៏ដូចជាកំណត់ទិសដៅសម្រាប់ឆមាសទីពីរនៃឆ្នាំនេះផងដែរ។ បន្ថែមពីនេះ លោកប្រធានសមាគម ក៏បានណែនាំសមាជិកថ្មីគឺ ធនាគារ អាយភីយូ ស៊ី ប៊ែង ម.ក (IPU SEA Bank Plc.) ដែលតំណាងដោយនាយកប្រតិបត្តិរបស់ខ្លួនគឺលោក Jonathan Zhuang និងបានស្វាគមន៍ចំពោះការចូលរួមលើកដំបូងរបស់គ្រឺះស្ថាននៅក្នុងសន្និបាទសមាជិករបស់សមាគម។

On the Afternoon of 25th July 2024, The Association of Banks in Cambodia (ABC) held its 2nd Members Meeting of Term 2024/25 at Oakwood Premier Phnom Penh, chaired by ABC Chairman, Mr Rath Sophoan. The Meeting gathered 72 participants from 53 institutions. The Meeting covered the update report on the first semester from the Secretariat and ABC Committees, as well as set directions for the second half of the Year. The Chairman also introduced ABC’s new member, IPU SEA Bank Plc., represented by its Chief Executive Office, Mr Jonathan Zhuang, and welcomed the bank to its first ABC’s Members Meeting.