Skip to content

កម្មវិធីបរិច្ចាគឈាមឆ្នាំ២០២៥

សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមកម្ពុជា បានរៀបចំកម្មវិធីបរិច្ចាគឈាមប្រកបដោយជោគជ័យកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ នៅវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ។ ព្រឹត្តិការណ៍នេះ មានគោលបំណងចូលរួមចំណែកបំពេញតម្រូវការផ្គត់ផ្គង់ឈាមនៅតាមមន្ទីរពេទ្យនៃប្រទេសកម្ពុជាព្រមទាំងលើកកម្ពស់វប្បធម៌នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្តនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងសាធារណជនផងដែរ។

កម្មវិធីបរិច្ចាគឈាមនេះ ទទួលបានការចូលរួមស្ម័គ្រចិត្តយ៉ាងច្រើនកុះករពីសំណាក់ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា ថ្នាក់ដឹកនាំគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ មន្រ្តីនិងបុគ្គលិកធនាគារជាតិនៃកម្ពុជា និងបុគ្គលិកគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុប្រមាណជិត ៦០០ នាក់ និងទទួលបានឈាមចំនួន ៥០៤ប្លោក។ សប្បុរសជនទាំងអស់បានបង្ហាញពីការយកចិត្តទុកដាក់របស់ពួកគេក្នុងការជួយសង្គ្រោះជីវិត។ ឈាមដែលបានបរិច្ចាគនឹងត្រូវប្រើប្រាស់ដើម្បីជួយអ្នកជំងឺដែលត្រូវការជំនួយ ដូចជាជនរងគ្រោះដោយគ្រោះថ្នាក់ ស្ត្រីដែលជួបប្រទះបញ្ហាសម្រាលកូន និងអ្នកជំងឺដែលទទួលការវះកាត់ ដែលត្រូវការឈាម។

The Association of Banks in Cambodia (ABC), and Cambodia Microfinance Association (CMA) in collaboration with the National Blood Transfusion Center Cambodia, successfully organized a blood donation drive on March 7, 2025, at the Institute of Banking Studies in Phnom Penh.

The event aimed to address the significant need for blood supplies in Cambodia’s healthcare system while also promoting a culture of voluntary blood donation within the banking and financial sectors as well as the public. The blood donation drive received an overwhelming response from the management and staff of NBC and personnel of member banks, financial institutions, and the general public. Nearly 600 donors took part and received 504 units of blood, displaying their dedication to saving lives and strengthening the nation’s healthcare infrastructure. The donated blood will be utilized to help patients in need, such as accident victims, women experiencing delivery issues, and people undergoing significant surgeries.